Warning: Cannot modify header information - headers already sent by (output started at /home/apirg24/public_html/wp-content/themes/api-child/functions.php:15) in /home/apirg24/public_html/wp-content/plugins/easy-post-views-count/includes/class-epvc-public.php on line 67

API អញ្ជើញអ្នកភូមិចូលមកនិយាយអំពីពិការភាព

| 27-ខែ​ឧសភា-2020

ក្រុមការងារគម្រោងរបស់យើង បានធ្វើដំណើរទៅកាន់ឃុំត្រាំកក់ និងឃុំញ៉ែងញ៉ងក្នុងសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកស្រុកឲ្យចូលរួមនៅក្នុងកិច្ចពិភាក្សាស្ដីអំពីសិទ្ធិរបស់ជនពិការ ធ្វើយ៉ាងណាឲ្យពួកគេមានការចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។ ពួកយើងបានចាប់ផ្តើមដោយបង្ហាញវីដេអូមួយចំនួន ដែលសហសេវិករបស់យើងមកពីអង្គការ Epic Arts ដែលបានផលិតជាផ្នែកមួយនៃគម្រោងរួមរបស់យើង ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរាប់បញ្ចូលនៅគ្រប់កម្រិតរដ្ឋបាល និងជាពិសេស អំពីសេវាកម្មសហគមន៍ ដូចជាមណ្ឌលសុខភាព និងសាលារៀនជាដើម។ ប្រតិកម្មរបស់អ្នកភូមិ គឺជាការលើកទឹកចិត្ត ដោយសារតែអ្នកចូលរួមភាគច្រើន យល់ដឹងល្អអំពីតម្រូវការបន្ថែមសម្រាប់ភាពងាយស្រួល ទាក់ទងទៅនឹងសេវាកម្មទាំងនេះ។

4 Views