Warning: Cannot modify header information - headers already sent by (output started at /home/apirg24/public_html/wp-content/themes/api-child/functions.php:15) in /home/apirg24/public_html/wp-content/plugins/easy-post-views-count/includes/class-epvc-public.php on line 67

គំនិតផ្ដួចផ្ដើមខ្នាតតូចរបស់យុវជន

| 8-ខែ​មីនា-2021

នៅក្នុងគម្រោងរបស់យើងដែលមានឈ្មោះថា ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការធ្វើផែនការ និងថវិកាក្នុងមូលដ្ឋានoandordquo; ពួកយើងបានរៀបចំការប្រជុំក្រុមយុវជននៅក្នុងឃុំកោះច្រែង និងឃុំថ្មអណ្ដើក។ នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋវ័យក្មេងចំនួន ៤៤ នាក់ ដែលក្នុងនោះច្រើនជាងពាក់កណ្តាលជាស្ត្រី បានលើកឡើងអំពីបញ្ហារបស់ខ្លួន និងផែនការក្នុងការផ្តួចផ្តើមខ្នាតតូចមួយចំនួនយកមកនិយាយ។ គំនិតភាគច្រើនរបស់ពួកគេទទួលបានការគាំទ្រពីថ្នាក់ឃុំ ដែលបញ្ជាក់ពីការទទួលបានជោគជ័យក្នុងគោលដៅនៃការកៀរគរក្រុមយុវជននៅថ្នាក់ឃុំ និងការជួយជ្រោមជ្រែង ទទួលដឹងឮពីបញ្ហារបស់ក្រុមយុវជន ដែលជាប្រជាពលរដ្ឋមានសិទ្ធិដូចក្រុមដទៃទៀតដែរ។ ការប្រជុំនោះត្រូវបានធ្វើឡើងនៅអនុវិទ្យាល័យ កោះច្រែង និងនៅការិយាល័យឃុំ ថ្មអណ្ដើក ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

4 Views