Warning: Cannot modify header information - headers already sent by (output started at /home/apirg24/public_html/wp-content/themes/api-child/functions.php:15) in /home/apirg24/public_html/wp-content/plugins/easy-post-views-count/includes/class-epvc-public.php on line 67

ការស្ទង់មតិលើផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ចំពោះស្ត្រីជាអ្នកលក់ដូរ

| 25-ខែ​ឧសភា-2021

ថ្មីៗនេះយើងបានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ជាមួយអាជីវករលក់ដូរតាមដងផ្លូវជាស្រ្តីជាង ២០០ នាក់អំពីបញ្ហាទាក់ទងនឹងអាជីវកម្មរបស់ពួកគេ ក្នុងកំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ ១៩។ កាលពីសប្តាហ៍មុន API, IDEA និង CPDD បានប្រមូលធាតុចូលបន្ថែម ពីសមាជិកអង្គការក្រៅរដ្ឋាភិបាល អាជីវកម្មខ្នាតតូច យុវជន និងអ្នកលក់ដូរតាមដងផ្លូវចំនួន ៦៥ នាក់​បន្ថែមទៀតពីខេត្តសៀមរាប បាត់ដំបង និងភ្នំពេញ ដើម្បីបញ្ចប់របាយការណ៍ស្ទង់មតិ និងបង្កើតជាអនុសាសន៍សំខាន់ៗដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហារបស់អាជីវករលក់ដូរតាមដងផ្លូវក្នុងកំឡុងពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ។ គម្រោងនេះទទួលបានការគាំទ្រពី USAID តាមរយៈអង្គការផេកកម្ពុជា (Pact Cambodia) និងត្រូវបានអនុវត្តដោយ API នៅក្នុងភាពជាដៃគូជាមួយ CPDD និង IDEA។

4 Views